| អង្គការមិត្តសំឡាញ់ និងមន្ដ្រីកំាកុងត្រូលអប់រំសុវត្ថិភាពចំណីអាហារ ដល់មាតាបិតាសិស្ស | |
|
មន្ត្រី ជំនាញ មកពីអគ្គនាយកដ្ឋានកាំកុងត្រូលសហការជាមួយអង្គការ មិត្តសំឡាញ់បានធ្វើ ការផ្សព្វផ្សាយស្តីពីសុវត្ថិភាព ចំណីអាហារដល់សិស្សានុសិស្សនៅតាមសាលាបឋមសិក្សារដ្ឋចំនួន៥ ក្នុងរាជធានីភ្នំពេញ។ លោក ពេញ ធារម្យ ប្រធានសាខាកាំកុងត្រូលផែស្ងួត ចុងទីភ្នំពេញបានឲ្យដឹងកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នំា២០១៥ ថាការដែល លោកចាត់បញ្ចូនមន្ត្រីជំនាញឲ្យចូលបណ្តុះបណ្តាល សុវត្ថិភាពចំណីអាហារដល់ មាតាបិតាសិស្ស ដែលបានស្តារសម្បទារ |
| ហើយនិងកំពុងធ្វើសមាហរ័ណកម្ម ចូលសាលារដ្ឋនៅពេលនេះមាន សារៈសំខាន់ណាស់ ព្រោះថាត្រូវតែ មានចំណេះដឹងនេះ មិនត្រឹមតែសម្រាប់សុខភាពគ្រួសារខ្លួនឯងប៉ុណ្ណោះ
ប៉ុន្តែគាត់អាចយកចំណេះដឹងទាំងនេះទៅផ្សព្វផ្សាយ ក្នុងសហគមន៍ របស់គាត់ក៏ដូចជាថា ពួកគាត់ពួកត្រូវមានកតព្វកិច្ចទទួលខុសត្រូវយ៉ាងណា ចំពោះមុខច្បាប់ក្នុងនាមជាអាជីវករប្រកបមុខរបរលក់ដូរចំណីអាហារនោះ។
លោកបន្ដថា «កិច្ចសហការរវាងអគ្គនាយកដ្ឋានកាំកុងត្រូល និងអង្គការមិត្តសំឡាញ់នៅពេលនេះ ក៏បានឆ្លុះបញ្ចាំងផងដែរ អំពីទំនាក់ទំនងមិនអាចខ្វះបានរវាងរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាល ក្នុងការកសាងសង្គមជាតិឲ្យរីកចម្រើន»។
លោកបានបន្ថែមថាកិច្ចសហការរវាងស្ថាប័នទាំងពីរ បានធ្វើម្តងរួចមកហើយ ដោយក្រុមមន្ត្រី ជំនាញកាំកុងត្រូលបានធ្វើការ បណ្តុះបណ្តាលអំពីសុវត្ថិភាពចំណីអាហារនេះដល់ប្អូនៗក្នុងអង្គការមិត្តសំឡាញ់ដែលបាន និងកំពុងរៀន វិជ្ជាជីវៈជំនាញ ត្រៀមចេញទៅប្រកបមុខរបរផ្សេងៗ ដើម្បីកសាងជីវិតថ្មី និងសង្គមគ្រួសារថ្មីក្នុងនាមជាពលរដ្ឋល្អ កូនល្អមិត្ដល្អ និងជាមនុស្ស ល្អ ក្នុងសង្គមស៊ីវិល័យ ដែលប្រទេសជាតិកំពុងត្រូវការអ្នកចេះដឹងប្រកបដោយគុណភាពប្រសិទ្ធភាព និងចំណេះដឹងខ្ពស់ ដើម្បីធ្វើការក៏សាងប្រទេសជាតិឲ្យទទួលបានការរីកចម្រើនទៅថ្ងៃអនាគត។
សូមតាមដានពត័មានលំអិតផ្សេងទៀតនៅលើគេហទំព័រ Copy Write: (www.HealthCambodia.com) អត្ថបទដោយ ៖ អំ សុភា ចេញផ្សាយ ៖ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥ |
|
Subscribe to:
Posts
(
Atom
)